យុវជនខ្មែរ០២នាក់ ជាសមាជិកក្រុម (BK គុនខ្មែរ) ត្រូវប៉ូលិសថៃឃាត់ខ្លួន ពីបទបាញ់បោះនៅតារាងបាល់ ក្នុងប្រទេសថៃ
ប្រទេសថៃ៖ ករណីបាញ់បោះនៅតារាងបាល់ទាត់«យ៉ាតធៀម» ក្នុងស្រុកឡាំលូកា ខេត្តប៉ាធុមថានី ប្រទេសថៃ កាលពីថ្ងៃទី១១ ធ្នូ ដែលបង្កឱ្យមានអ្នកចូលរួមជាង២០០នាក់បានតក់ស្លុត ដោយសារយុវជនខ្មែរ២នាក់លើកកាំភ្លើងបាញ់ឡើងលើអស់៥គ្រាប់ ។
យុវជនទាំង០២នាក់ ឈ្មោះ ខុម សុភ័ក្រ ហៅដួង អាយុ២០ឆ្នាំ និង ឈ្មោះ ហៀង ហាច អាយុ២០ឆ្នាំ។ នៅចំពោះមុខសមត្ថកិច្ចពួកគេសារភាពថា៖ កាំភ្លើងដែលប្រើបាញ់បោះនោះទិញតាមអនឡាញតម្លៃ៤ពាន់បាត (១៣៣ដុល្លារ)។
មូលហេតុដែលធ្វើដ៏កក្លើននេះដោយសារតែមានគំនុំចាស់ជាមួយភាគីម្ខាង ក៏មិនពាក់ព័ន្ធជម្លោះនឹងការប្រកួតនេះដែរ។ ករណីបាញ់បោះនេះពុំមានអ្នករងរបួសទេ ប៉ុន្តែឈ្មោះ ខុម សុភ័ក្រ នឹងត្រូវជាប់ពន្ធនាគារ រួមទាំងសងជំងឺចិត្តលើការខូចខាតនៅតារាងបាល់ខាងលើ។
ជនបង្កជាអ្នកធ្វើការនៅផ្សារ «ស៊ីមុំមឿង» ជាក្មេងស្ទាវប្រចាំតំបន់ប៉ាធុបថានី មានគ្នា១០០នាក់ រហ្សសនាម «BK គុនខ្មែរ» រាល់សមាជិកទាំងអស់មានសញ្ញាណជាស្នាមសាក់ត្រង់ដៃ និងក ហើយពួកគេតែងបង្កជម្លោះជារឿយៗនឹងអ្នកដទៃ ៕
ប្រភព៖ AmarinTV