រាជរដ្ឋាភិបាល ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ សម្រាប់ជនបរទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស ពេលចូលកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ ឲ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជាមុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ៕