អគ្គីភ័យឆេះផ្ទះទាំងព្រឹកនៅកណ្តាលក្រុងសៀមរាប! ម្ចាស់ផ្ទះស្តាយមិនស្ទើរទេ (Video inside)

ខេត្តសៀមរាប ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិត​នៅ​ផ្លូវ​វត្ត​បូព៌ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប មាន​ករណី​អគ្គិភ័យ ឆាបឆេះ​ផ្ទះ​លក់​គ្រឿងអគ្គិសនី​មួយ​កន្លែង​ដែល​មាន​យីហោ ឈ្មោះ សៀមរាប ឡៃ​តិ៍ យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ផ្ទះ​អ្នក​ជិតខាង​ទាំង​ព្រឹក ។

ករណី​ខាង​ឆេះ​ផ្ទះ​ខាងលើ​នេះ​ដែរ​បណ្តាល​ឱ្យ​ម្ចាស់ផ្ទះ​អ្នកលក់​ទូរស័ព្ទ​ដៃ និង​ម្ចាស់ផ្ទះ ដែល​មាន​យីហោ ឈ្មោះ រិ​ទ្ធ អ៊ី​យាន​វាំងនន នាំ​គ្នា​រត់​ប្រសាច ខ្លះ​ទាញ​យក​សម្ភារៈ​លក់ ទូរស័ព្ទ​ដៃ​ខ្លះ​យក​គ្រឿង​បរិក្ខារ​អគ្គិសនី ខ្លះ​យក​ពូក ខ្នើយ វាំងនន ដើម្បី​មក​ដាក់​នៅ​ខាងក្រៅ​មុខ​ផ្ទះ តែ​អ្នក​ជិតខាង​សំណាងល្អ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍ ករណី អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​នេះ​ឡើយ ។

ចំពោះ​ហេតុការណ៍​នេះ​ដែរ សមត្ថកិច្ច​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​សស្រាក់សស្រាំ​ជួយ​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ជួយ​ទាញ​ស៊ី​យ៉ូ​ចេញពី​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទប់ស្កាត់​កុំឱ្យ​ភ្លើង​ឆេះ​រាល ហើយ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ចូលរួម​ទៅ​ក្នុងផ្ទះ​អ្នកលក់ ដើម្បី​ជួយ​យក​សម្ភារៈ​ចេញ​មក​ដាក់​នៅ​ខាង ក្រៅ កុំឱ្យ​ភ្លើង​ឆេះឆាប​ដល់​អ្នក​ដទៃ​ផង​ដែរ ៕

អត្ថបទពាក់ព័ន្ធ