បុរសម្នាក់បានចងកផ្តាច់ជីវិតខ្លួនឯង នៅចំណុចដីវាលមួយកន្លែង ក្បែរផ្លូវ៦០ម៉ែត្រខេត្តសៀមរាប

ខេត្តសៀមរាប៖ មានករណី បុរសម្នាក់បានធ្វើ អត្តឃាត ចងកសម្លាប់ខ្លួនឯង ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៦ព្រឹក ត្រូវថ្ងៃ២២ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីវាលទល់មុខវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះ មានឈ្មោះ ឈួម មង្គល ភេទ ប្រុស អាយុ ៣៥ឆ្នាំ មានមុខរបរ លក់ខោលីអូ រស់នៅភូមិគោរដ្ឋាន ឃុំអូអំពិល ក្រុងសិរីសោភណ័ ខេត្តបន្ទាយមានជ័យ។

តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា៖ ជនរងគ្រោះ ពិតជាស្លាប់ដោយសាអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌនោះទេ។ ចំពោះមូលហេតុ ជនរងគ្រោះមានជម្ងឺប្រចាំកាយ។

អត្ថបទពាក់ព័ន្ធ