ស្នងការដ្ឋាននគរបាលខេត្តកំពត សុំឱ្យមានការពិចារណាមុន នឹងយករូបភាពទាក់ទង នឹងរូបសំណាកសេះសមុទ្រមកបង្ហោះ

ខេត្តកំពត៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋយមានការពិចារណា​ដោយ​ខ្លួនឯង​ថា​អ្វី​សមរម្យ​និង​អ្វីដែល​មើលទៅ​មិន​សមរម្យ​ មុននឹងយករូបភាពទាក់ទងនឹងរូបសំណាកសេះសមុទ្រមកបង្ហោះ។

ស្នងការដ្ឋាន​ខេត្តកំពត​នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២៤​នេះ បាន​បង្ហោះ​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ដែលមាន​ខ្លឹមសារ​ថា​៖ “ មិន​ចង់​វែកញែក​អ្វី​ឱ្យ​វែងឆ្ងាយ​នោះទេ ចំពោះ​រូប​ទាំងបី​នេះ​សុទ្ធតែ​មិន​សមរម្យ​ទាំងអស់ ក៏ប៉ុន្តែ​សូម​បងប្អូន​ទាំងអស់​ពិចារណា​ដោយ​ខ្លួនឯង​ថា តើ​រូប​ទាំងបី​នេះ​វា​មាន​អ្វីដែល​មើលទៅ​មាន​លក្ខណៈ​អាសអាភាស​មិន​សម​ភ្នែក ​និង​មិនមាន​សី​លធ​ម៌សម្រាប់​សង្គមជាតិ​យើង ។

ស្នងការដ្ឋាន​ខេត្តកំពត​បាន​បន្តថា “ យើងខ្ញុំ​មិនមាន​ការតឹងតែង​រឹតត្បិត​ឬ​មាន​បំរាម​ក្នុងការ​មក​ថត​លេង​នៅ​រូបសំណាក​សេះ​សមុទ្រ​ឬ​នៅ​តំបន់​ទេសចរ​ណ៏​ផ្សេងៗ​ក្នុង​ខេត្តកំពត​នោះទេ យើងខ្ញុំ​មានតែ​អរគុណ​ដល់​បងប្អូន​នៅ​ទូរទាំង​ប្រទេស​ដែល​បាន​អញ្ជើញ​មកលេង​កំសាន្ត​នៅ​ខេត្តកំពត​របស់​យើង​! សូម​បងប្អូន​ទាំងអស់គ្នា​ពិចារណា​និង​គិត​ដោយ​ខ្លួនឯង​ថា​អ្វី​សមរម្យ​និង​អ្វីដែល​មើលទៅ​មិន​សមរម្យ​”៕

អត្ថបទ៖ ទ្រី ហៀន

អត្ថបទពាក់ព័ន្ធ