សម្តេចធិបតី ប្រកាសផ្តល់ថវិកាដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ដោយផ្ដល់ថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេសទៅដល់ខេត្តដែលគ្មានគ្រោះថ្នាកចរចរណ៍ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ។

ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរពីនាយករដ្ឋមន្ត្រី រួមមាន៖ ខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរី។

របាយការណ៍របស់អគ្គស្នងការដ្ឋានគរបាលជាតិឱ្យដឹងថាក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៦៤ករណី ដែលបណ្ដាលឱ្យមនុស្ស៣៧នាក់ស្លាប់ និង៨៨នាក់រងរបួស៕

អត្ថបទពាក់ព័ន្ធ