បុរសម្នាក់ស្លាប់ ដោយសារជិះម៉ូតូបុកបង្គោលព្រំអប្សរា នៅក្បែរកន្លែងឆែកសំបុត្រផ្លូវ៦០ម៉ែត្រ
ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូបុកបង្គោលព្រំអប្សរា បណ្តាលឳ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩ល្ងាច ត្រូវថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្បែរកន្លែងឆែកសំបុត្រផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជា៣ ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មានម៉ូតូ ១គ្រឿង ម៉ាក ហុងដា សង់ឌ្រីម C125 ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់មានឈ្មោះ ឆៃ ដារ៉ា អាយុប្រហែលជាង ៤០ឆ្នាំ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមានស្ថានភាពល្បឿនលឿន ក៏ជ្រុលទៅបុកបង្គោលព្រំអប្សរា បណ្តាលឳ្យស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។

ក្រោយមពីកើត ហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែងកត់កំណត់ហេតុ និងប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។






