លោក អ៊ីញ យីប សូមបដិសេធរូបភាព និងខ្លឹមសារទាំងស្រុង នូវការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន សៀមរាបប៉ុស្តិ៍ ដែលបានចុះផ្សាយថា លោក អេង យីប ជាឈ្មួញបូមខ្សាច់ ហ៊ានលុបស្ទឹង អាជ្ញាធរស្រុកបន្ទាយស្រី មិនទាន់បង្ក្រាប
ខេត្តសៀមរាប៖ យោងតាមលិខិតស្រាយបំភ្លឺរបស់លោក អ៊ីញ យីប ចុះនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានអះអាងបញ្ជាក់ថា ការចុះផ្សាយព័ត៌មាន របស់ភ្នាក់ងារសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅវេលាម៉ោង ១៥និង៤២នាទីរសៀល ត្រូវថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដែលបានចុះផ្សាយថា លោក អេង យីប ជាឈ្មួញបូមខ្សាច់ ហ៊ានលុបស្ទឹង អាជ្ញាធរស្រុកបន្ទាយស្រី មិនទាន់បង្ក្រាប ជាព័ត៌មានមិនមានប្រភពច្បាស់លាស់មិនត្រឹមត្រូវពិតប្រាកដឡើយ។
លោក អ៊ីញ យីប បានបញ្ជាក់ថា៖ លោកគ្រាន់តែររៀបចំសណ្ឋានដី និងកាយស្តារប្រឡាយ មិនមានការចាក់លុបទេ ការធ្វើអាជីវកម្មបូមខ្សាច់នៅទីតាំងដីមួយនេះក៏មិនមាន ព្រោះលោកឈប់ជួលដីអោយអ្នកធ្វើអាជីវកម្មបូមខ្សាច់តាំងពីឆ្នាំ២០២១មកម្ល៉េះ ចំណែកការយកឡានដឹកដី និងអាអ៊ិចយកដីមកចាក់លុបប្រឡាយក៏មិនមានដែរ។ លោកបានបន្ថែមទៀតថា៖ លោកកាយស្តារប្រឡាយចាស់អោយមានជម្រៅជាងមុន ដើម្បីរំដោះទឹកតែប៉ុណ្ណោះ ហើយប្រឡាយនេះជាប្រឡាយ លោកលើកធ្វើស្រែ មិនមែនជាស្ទឹងបូរាណដូចសារព័ត៌មានខាងលើនេះលើកឡើងទេ។
បន្ថែមពីនេះលោកបានលើកឡើងបន្តទៀតថា៖ សូមអ្នកសារព័ត៌មានទាំងអស់ ដែរបានចុះផ្សាយព័ត៌មានរបស់ខ្ញុំ អាចចុះមកដល់ទីតាំងមើលស្ថានភាពជាក់ស្តែងបាន កុំធ្វើការចុះផ្សាយដោយគ្មានប្រភពច្បាស់លាស់មិនត្រឹមត្រូវមិនពិតប្រាកដ ធ្វើអោយមានផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រូបខ្ញុំ។
ដូចបានជម្រាបខាងលើនេះ សូមសាធារណៈជន ក៏ដូចជាបងប្អូនអ្នកលេងក្នុងបណ្តាញសង្គមទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
រូបភាពកាយស្តារប្រឡាយ៖