ប.ស.ស. ប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការបង់ភាគទានចៀសវាងចាញ់បោកជនខិលខូច

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថាប.ស.ស.បាន ប្រកាសឱ្យប្រជាពលរដ្ឋជាសមាជិកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបង់ភាគទានដើម្បីចៀសវាងការចាញ់បោកជនខិលខូចនាំឱ្យខាតបង់ប្រាក់ឬទ្រព្យសម្បត្តិផ្សេងៗដោយប្រកាសណាមួយ។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាថ្មីៗនេះមានជនអាណាមិកបានបន្លំលេខគណនីធនាគារនិងចូលក្នុងគ្រុបតេឡេក្រាម ឆាតរបស់ប.ស.ស. ដោយបានបន្លំឈ្មោះជាភ្នាក់ងារប.ស.ស. និងបានយកឡូហ្គោលរបស់ប.ស.ស. ទៅតាំងធ្វើជាប្រូហ្វាលដើម្បីឆបោកដល់បងប្អូនប្រជាពលរដ្ឋជាសមាជិករបស់ប.ស.ស.ឱ្យបង់ប្រាក់មកគណនីធនាគាររបស់ខ្លួនតាមរយៈការបង់ភាគទាន។លោកបានបន្ថែមថាពាក់ព័ន្ធករណីខាងលើនេះប.ស.ស.បាននឹងកំពុងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីចាត់វិធានការនីតិវិធីតាមផ្លូវច្បាប់និងស្រាវជ្រាវរកជនឆបោកខាលើមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

អត្ថបទពាក់ព័ន្ធ