បើកបុកម៉ូតូកំពុងឆ្លងផ្លូវកិនអូសជាច្រើនម៉ែត្រស្លាប់បុរសម្នាក់នៅកន្លែង
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូចេញពីធ្វើការសំណង់ជិតកន្លែងកើតហេតុធ្វើដំណើរពីលិចទៅកើតឆ្លងផ្លូវត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងស្លាកលេខ ភ្នំពេញ3F-5751បើកបរលឿនបុកកិនអូសជាច្រើនម៉ែត្របណ្ដាលឲ្យបែកក្បាលស្លាប់ ។
ហេតុការណ៍នេះនៅវេលាម៉ោង៤និង៤៧នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ហៅផ្លូវ៣០ម៉ែត្រ ចំណុចភូមិគោកខ្សាច់ សង្កាត់បន្ទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។ រថយន្តបង្កបានបើកចេញពីកន្លែងកើតហេតុជាង១០០ម៉ែត្របន្ទាប់តៃកុងបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុសពរងគ្រោះត្រូវសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ធ្វើលិខិតប្រគល់សពទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕