លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តចុះបង្ក្រាបទប់ស្កាត់ ករណីក្មេងទំនេីង និងគ្រឿងញៀន
ខេត្តសៀមរាប៖ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានដាក់បទបញ្ជា ឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តបង្ក្រាប ទប់ស្កាត់នូវបញ្ហាក្មេងទំនេីង និងគ្រឿងញៀន។
អភិបាលខេត្តសៀមរាប ក៏បានលើកឡើងពីបញ្ហានៅតាមស្រុកមួយចំនួន មានហ្វូងដង្កូវស៉ីស្រូវរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងន័យនេះ អភិបាលខេត្តក៏បាទបញ្ជាក់ថា ក្រុមការងារបច្ចេកទេស របស់មន្ទីរកសិកម្ម ក៏បាននឹងកំចាត់បាននៅតាមបណ្តាក្រុង ស្រុកមួយចំនួន ដែលកើតមាន ហ្វូងដង្កូវស៉ីស្រូវរបស់ពលរដ្ឋផងដែរ។
លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលេីកទី១ របស់ក្រមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ ក្រោមអធិបតីភាពលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងក្នុងកិច្ចប្រជុំ របស់ក្រមប្រឹក្សាខេត្ត នៅថ្ងៃពុធនេះ លោកលី សំរិទ្ធ បានថ្លែងអំណរគុណដល់ អភិបាលខេត្ត បានបង្ហាញនូវសមិទ្ធផល ក៏ដូចជាផែនការ របស់រដ្ឋបាលខេត្ត ជូនដល់អង្គប្រជុំ នេះជាមួយកាយវិការមួយដ៏ប្រពៃ ដែលក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ត្រូវរួមគ្នាជាធ្លុងមួយ ដេីម្បីបន្តអភិវឌ្ឍន៍ខេត្តសៀមរាប ឱ្យកាន់តែរីកចម្រេីនថែមទៀត។
ប្រធានក្រុមប្រឹក្សាខេត្តក៏បានបញ្ជាក់ដល់អង្គប្រជុំផងដែរថា កិច្ចប្រជុំសាមញ្ញលេីកទី២ របស់ក្រុមប្រឹក្សាខេត្ត គឺរៀបចំមិនឱ្យតិចជាង២៥ថ្ងៃ និងលេីស ៣៥ឡេីយ ដូចនេះកិច្ចប្រជុំលេីកទី២ នឹងជម្រាបជូនក្នុងលិខិតអញ្ជេីញ៕