យុវជន០២នាក់រងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នានៅក្រុងសៀមរាប
ខេត្តសៀមរាប៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឱ្យយុវជនពីរនាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ០១និង៣៥ នាទីយប់រំលងអាទ្រាត ឈានចូលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ពានខៀវ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មានម៉ូតូមួយគ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1AR-9352 បើកបរដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1S-8134 បើកបរដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាពេញទំហឹង បណ្ដាឲ្យរងរបួសធ្ងន់ទាំងពីរ ត្រូវបានរថយន្តមន្ទីរពេទ្យគ្លីនិក ស្ទឹងរិទ្ធីរ៉េត ដឹកយកទៅសង្គ្រោះបន្ទាន់។
ចំពោះមូលហេតុមកពីភាគីម៉ូតូទាំងសងខាងបើកបរខ្វះការប្រុងប្រយ័ត្ន។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង កត់កំណត់ហេតុ និងនាំយកវត្ថុតាងទាំងពីរ យកទៅរក្សាទុក នៅនឹងទីស្នាក់ការ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។