ផ្អាកការងារបណ្តោះអាសន្នចំពោះមន្រ្តីកិច្ចសន្យា០២នាក់ ដែលរងការរិះគន់ថា កាក់ចាប់ចង្កូតម៉ូតូនារីម្នាក់ឲ្យដួល


រាជធានីភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីមន្ត្រីនគរបាលចរាចរណ៍ និងមន្ត្រីកិច្ចសន្យា០២ នាក់ឈរជើងនៅគោលដៅស្តុ បណតប្រ៊ីឌ ផ្លូវ២០០៤ ខណ្ឌសែនសុខ មកសួរនាំក្រោយផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន សង្គមចោទថាបានកាក់ចាប់ចង្កូតម៉ូតូប្រជាពលរដ្ឋបណ្តាលឲ្យដួល ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមបញ្ជាក់ ជូនសាធារណជនមេត្តាជ្រាបថា : ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញ ព័ត៌មានសង្គមនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍និង មន្ត្រីជាប់កិច្ចសន្យា០២ នាក់ ដែលឈរជើងនៅគោលដៅស្តុបណតប្រ៊ីឌផ្លូវ២០០៤ ខណ្ឌ សែនសុខជាមួយនោះមន្ត្រីជាប់កិច្ចសន្យាកាក់ចាប់ដៃចង្លូតម៉ូតូប្រជាពលរដ្ឋ០១ គ្រឿងនៅ គោលដៅស្តុបណតប្រ៊ីឌផ្លូវ២០០៤ខណ្ឌសែនសុខបណ្តាលឲ្យដួលដែលនាំឲ្យរងការរិះគន់ ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្ត្រីទាំង០២ នាក់នៅចំណុច គោលដៅខាងលើមកសួរនាំជុំវិញបញ្ហានេះ ។

បច្ចុប្បន្នមន្ត្រីចរាចរណ៍និងមន្ត្រីជាប់កិច្ចសន្យាទាំង០២នាក់ត្រូវផ្អាកការងារបណ្តោះអាសន្ន រងចាំសុំគោលការណ៍និងបទបបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិង ជាស្នងការនគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យសម្រេច ៕

អត្ថបទពាក់ព័ន្ធ