សិស្សមួយក្រុម មិនចូលរៀន បែរជាមកអង្គុយផឹកកាហ្វេ លេងបៀរ និងជក់បារីអេឡិចត្រូនិច ត្រូវបានកម្លាំងអាវុធហត្ថស្រុកអង្គរឃាត់ខ្លួន
ខេត្តសៀមរាប៖ សិស្សសាលាជាង ១០នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកអង្គរ ជុំធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅហាងនំខេក(សូផាន់នី)ស្ថិតក្នុងភូមិដូនស្វា ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។
នៅក្នុងករណីខាងលើនេះ ការប្រតិបត្តិការ ដឹកនាំដោយលោក ម៉ែន នន់ មេបញ្ជាការរងស្រុក ខណ:ពេលដើរចេញល្បាតបានត្រួតពិនិត្យក៏ប្រទះឃើញ សិស្សសាលាមួយក្រុម មានគ្នា ចំនួន១០នាក់ បានអង្គុយអង្គុយផឹកកាហ្វេ លេងបៀរ និងជក់បារីអេឡិចត្រូនិច។
ភ្លាមៗ កម្លាំងអាវុធហត្ថ បាននាំខ្លួន សិស្សសាលាមួយក្រុមនេះ មកធ្វើកិច្ចសន្យាអប់រំ និងចែកខិតបណ្ណអប់រំផ្សព្វផ្សាយ ស្តីពីផលប៉ះពាល់នៃគ្រឿងញៀន ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស ហើយក៏បានអនុញ្ញាតអោយវិលត្រលប់ទៅលំនៅដ្ឋានវិញ៕