ក្មេងទំនើង៤នាក់ ត្រូវបញ្ជូនទៅតុលាការ ក្រោយនាំគ្នាយកដុំថ្មគប់យុវជនម្នាក់ បណ្តាលឲ្យរបួសបែកក្បាលធ្ងន់ធ្ងរ
ខេត្តបន្ទាយមានជ័យ៖ ផ្តើមចេញពីរឿងរាំឌឺដងគ្នាតាមតិកតុក(TikTok) ក្មេងទំនើងមួយក្រុម លើកគ្នា យកដុំថ្មគប់គ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ រងរបួសបែកក្បាលធ្ងន់ធ្ងរ នៅចំណុចភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យឆ្លើយសារភាពថា បក្ខពួកខ្លួនមានគ្នា១០នាក់ ជិះម៉ូតូ៥គ្រឿង ពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះពិតមែន មូលហេតុដោយសារតែក្រុមខ្លួននិងក្រុមជនរងគ្រោះបានរាំឌឺដងគ្នាតឹកតុក Tik Tok។
បច្ចុប្បន្នជនសង្ស័យ៤នាក់ត្រូវបាននគរបាលឃាត់ខ្លួនយកមកសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕