ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សីលើក្មេងស្រី អាយុ៥ឆ្នាំម្នាក់ថែមទៀត នៅខេត្ដតាកែវ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រី អាយុ៥ឆ្នាំម្នាក់ថែមទៀត នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្ដតាកែវ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា មានជំងឺផ្តាសាយបក្សីកើតលើ ក្មេងស្រី អាយុ៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ដែលមានទីលំនៅ ក្នុងភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.