ឈប់ចតរថយន្ត និយាយទូរសព្ទរួចបេីកទៅមុខ មិនបានមេីលក៏កិនក្មេងស្រីអាយុ ៣ឆ្នាំម្នាក់បានស្លាប់
ខេត្តបន្ទាយមានជ័យ៖ ក្មេងស្រីម្នាក់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ ត្រូវរថយន្តកិនបណ្ដាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ឆៃ ស្រីណា អាយុ ៣ឆ្នាំ នៅភូមិកើតហេតុខាងលើ។
តាមប្រភពបានឱ្យដឹងថា៖ មានរថយន្តធុនត្រាមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-4100 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយម្ចាស់រថយន្តបានឈប់ចតបញ្ឆេះរថយន្តចោល ដោយមិនបានចុះពីក្នុងរថយន្ត ជាប់រវល់និយាយទូរសព្ទ ដោយមិនបានដឹងក្មេងស្រីរងគ្រោះនៅឈឱបកង់រថយន្ត កង់ខាងមុខនោះទេ ក្រោយពីនិយាយទូរសព្ទ រួចរាល់ម្ចាស់រថយន្ត បានបញ្ជារថយន្តទៅមុខ ក៏កិនបណ្ដាលឲ្យស្លាប់ ខណៈនោះម្ចាស់រថយន្ត ក៏មានការឆ្ងល់ថា រថយន្តកិនអ្វី ពេលឈប់រថយន្តចុះមើលទើបដឹងថាកិនក្មេងស្រីស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីកើតហេតុម្ចាស់រថយន្តបន្សល់រថយន្តនៅកន្លែងកើតហេតុ។ ម្ចាស់រថយន្តបំរ៉ុងរត់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់វិញ។ ក្រោយកើតហេតុរថយន្តបុកក្មេងស្លាប់ត្រូវនគរបាលយកទៅរក្សាទុកនៅស្នាក់ការ រងចាំការដោះស្រាយតាមផ្លូវច្បាប់៕