បង្រ្កាបបទល្មើសនេសាទបានចំនួន ០៦ករណីនៅក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការ ងារប្រឆាំង បទល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯក អ៊ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ឯ ក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំង ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រចាំការបង្ក្រាបបទល្មើស នេសាទស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ទោ ហ៊ិត ហុង នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងជាប្រធានក្រុមបង្ក្រាបបទល្មើសនេសាទ ស្រុកឯកភ្នំ បានដឹកនាំកម្លាំងសហការណ៍ជាមួយ កម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ ខណ្ឌរដ្ឋបាលជលផល សឹករងខេត្ត បរិស្ថាន ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ភូមិភាគ ៥ និងកម្លាំងស៊ើបការមណ្ឌល៥ សរុបកម្លាំងចំនួន ៣៥ នាក់ ប្រើប្រាស់កាណូតស្មាច់ចំនួន ១១គ្រឿង បានចុះអប់រំទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល លំហរទន្លេសាប ភូមិ ក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបងមួយលើក ។
ជាលទ្ធផលបានចំនួន ០៦ករណី ដូចខាងក្រោម៖
១-ចំនុចខាងត្បូងពាក់កន្ទេល៖
-របាំងសាច់អួនប្រវែង ៧០០ ម៉ែត្រ
-បង្គោលចំនួន ១២០ ដើម
-ឡុកចាប់ត្រី ចំនួន ០២ គ្រឿង
២-ចំណុច កោះក្រញ៉ាន៖
-របាំងស្បៃម៉ុង ប្រវែង ១៥០០ ម៉ែត្រ
-បង្គោល ចំនួន ២៣០ ដើម
-លូស្បៃមុង ចំនួន ២៥ មាត់
៣-ចំណុចក្បាល ក្របី៖
-របាំងសាច់អួន ប្រវែង ៧០០ ម៉ែត្រ
-បង្គោល ចំនួន ១៥០ ដើម
-ឡុកចាប់ត្រី ចំនួន ០២ គ្រឿង
៤-ចំណុច ខាងកើត ព្រែត្រសក់៖
-របាំងសាច់អួន ប្រវែង ៦ ០០ ម៉ែត្រ
-បង្គោល ចំនួន ២០០ ដើម
-ឡុកចាប់ត្រី ចំនួន ០២ គ្រឿង
៥-ចំណុច អ្នកតាឃ្លាំង៖
-របាំងសាច់អួន ប្រវែង ៦០០ ម៉ែត្រ
-បង្គោល ចំនួន ២០០ ដើម
-ឡុកចាប់ត្រី ចំនួន ០២ គ្រឿង
៦-ចំណុច កោះរីក៖
-របាំងស្បៃមុង ប្រវែង ១១០០ ម៉ែត្រ
-បង្គោល ចំនួន ២៥០ដើម
-លូស្បៃមុង ចំនួន ៣០ មាត់។
សរុបសាច់ស្បៃមុង ២,៦០០ម៉ែត្រ សាច់អួន២, ៦០ ០ ម៉ែត្រ ឡុក០៨គ្រឿង បង្គោល១,១៥០ដើម និងលូ ស្បៃមុង៥៥មាត់ ដែលសម្ភារៈទាំងនេះត្រូវធ្វើការដុតបំផ្លាញចោល ហើយអ្នកប្រព្រឹត្តិល្មើសមន្រ្តីជំនាញ នឹងចាត់វិធានការបន្តតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ