បុរសម្នាក់ផឹកស្រាស្រវឹងដុតផ្ទះខ្លួនឯងចោលឆេះខ្ទេច ត្រូវនគរបាលក្រុងតាខ្មៅចាប់វាយខ្នោះ
(កណ្ដាល)៖ បុរសម្នាក់ត្រូវបាននគរបាលក្រុងតាខ្មៅចាប់វាយខ្នោះ ក្រោយស្រវឹងស្រា និងមានសារធាតុញៀនក្នុងខ្លួនផងនោះ បែកកម្មឋានដុតផ្ទះខ្លួនឯងចោលខ្ទេច បណ្ដាលឲ្យប្រពន្ធ-កូនយំស្ដាយស្រណោះទ្រព្យសម្បត្តិ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្ដាល ។
ម្ចាស់ផ្ទះឈ្មោះ ផាន សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិកើតហេតុ និងជនបង្កអ្នកដុតឈ្មោះ ភុន សុខ ភេទប្រុស អាយុ៤៩ឆ្នាំមុខរបសន្តិសុខទីលំនៅ។
សំភារខូចខាតរួមមាន៖ ផ្ទះ១ខ្នង ទំហំ៥ម×៦ ធ្វើពីជើងសសរបេតុងគ្រោងឈើ ជញ្ជាំងនឹងប្រកស័ង្កសី (ឆេះទាំងស្រុង) និង អង្ករ១បាវ ឯកសារសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើត
និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួនទៀត។
ក្រោយពេលដឹងភ្លេីងឆេះត្រូវបានប្រជាពលរដ្ឋក្នុងភូមិប្រជាការពារ មេភូមិ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលជួយអន្តរាគមន៍ជួយពន្លត់ ប៉ុន្តែដោយសារផ្ទះនៅដាច់ពីគេហើយខ្វះទឹកផង ទើបភ្លើងទាំងអស់តែម្តង រីឯជនដៃដៃល់ត្រូវបានចាប់ខ្លួនចាត់ការតាមនីតិវិធី។