ផ្លូវត្រាំនាគ ត្រូវបានមន្ទីរសាធារណការ​ និងដឹកជញ្ជូន ខេត្តសៀមរាប​ ធ្វើការជួសជុលឡើងវិញ


ខេត្តសៀមរាប៖  ដោយមានការចង្អុលបង្ហាញពីលោក​ ប្រាក់​ សោភ័ណ​ អភិបាល នៃគណៈអភិបាលខេត្ដ បានអនុញ្ញាតអោយក្រុមការងារមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ ខេត្តសៀមរាប អនុវត្ដគម្រោងធ្វើអោយប្រសើរឡើងផ្លូវខេត្ដ (ផ្លូវត្រាំនាគ) ដែលមានប្រវែងសរុប៖ ២០៧០ម៉ែត្រ​ និងទទឹង ៨ម៉ែត្រ​ ដែលត្រូវបានបញ្ចប់ការជួសជុលនាថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០២៤នេះ៕

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់មកអង្គភាពសារព័ត៌មាន ធីញូស៍ដេលី ឲ្យដឹងថា៖ ផ្លូវត្រាំនាគនេះ ត្រូវបានមន្ទីរសាធារណការ​ និងដឹកជញ្ជូន ខេត្តសៀមរាប​ ធ្វើការជួសជុល លុបក្រឡុកដែលមានសភាពដូចសំបុកមាន់ ចាក់គ្រួសជាបណ្តោះអាសន្ន ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។

សូមរំលឹកថាកន្លងទៅផ្លូវមួយខ្សែនេះ ត្រូវបានប្រជាពលរដ្ឋត្អូញត្អែរជាយូរមកហើយ ប៉ុន្តែពេលនេះប្រជាពលរដ្ឋ រីករាយ និងសប្បាយចិត្ត ដែលត្រូវបានអាជ្ញាធរខេត្តធ្វើការជួសជុលឡើងវិញអោយមានសភាពប្រសើរឡើងងាយស្រួលក្នុងការធ្វើដំណើរ។

 

រាយការណ៍៖ សាំង សំណាង, សម្រួលអត្ថបទ៖ ហេង សុធីរ, ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទពាក់ព័ន្ធ