រថយន្តក្បាលសណ្តោងរ៉ឺម៉កគេចរថយន្តប៉ាឡែន ទៅបុកដើមកាស្យា នៅភូមិព្រៃគុយ ស្រុកប្រាសាទបាគង

ខេត្តសៀមរាប៖ ករណីចរាចរណ៍បង្កឡើងដោយខ្លួនឯង រថយន្តក្បាលសណ្តោងរ៉ឺម៉កគេចរថយន្តប៉ាឡែន ទៅបុកដើមកាស្យា បណ្ដាឱ្យរងការខូចខាតផ្នែកខាងមុខ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ត្រូវថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

អ្នកបើកបររថយន្តមានឈ្មោះ ភាព ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិជ័យ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលសណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-8383 បើកបរមានទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ប្រទះជួបរថយន្ត បាឡែន ពណ៍ស ឈប់ពីមុខទទឹងផ្លូវ បានគេចទៅបុកដើមកាស្យា បណ្ដាលឲ្យខូចខាតផ្នែកខាងមុខ។

ក្រោយពីកើតហេតុម្ចាស់រថយន្តបាននាំយករថយន្តយកទៅជួសជុលឡើងវិញ។

រាយការណ៍ និងអត្ថបទ៖ សាំង សំណាង

អត្ថបទពាក់ព័ន្ធ