ប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនេីងបាន ៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាវាយគ្នានៅផ្លូវ ៦០ម៉ែត្រ
ខេត្តសៀមរាប៖ នគរបាលក្រុងសៀមរាប និងនគរបាលស្រុកជីក្រែង ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា ( វាយនឹងមួកសុវត្ថិភាព ) កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០:០០នាទី នៅចំណុចលើផ្លូវ៦០ម៉ែត្រ ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ខាងលើនេះ ធ្វើឡើង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រោយពីសួរនាំ ជនសង្ស័យខាងលើបានសារភាពថា ខ្លួន និងបក្ខពួកសរុប ចំនួន ០៧ នាក់ទៀត ពិតជាបានធ្វើសកម្មភាព វាយទៅលើអ្នកធ្វើដំណើរពិតប្រាកដមែន ចំណែកបក្សពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជនសង្ស័យធ្វើសកម្មភាព ចំនួន ១គ្រឿង ចំណែកបក្សពួកជនសង្ស័យ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដេីម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕