រដ្ឋបាលសង្កាត់បឹងកន្សែង ចែកសម្ភារៈសិក្សា ឧបករណ៏ប្រើប្រាស់ដល់សិស្ស និងជូនអំណោយជាគ្រឿងឧបភោគបរិភោគដល់គ្រួសារក្រីក្រមួយចំនួន
ខេត្តរតនគិរី៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់បឹងកន្សែង ដឹកនាំដោយលោក ឆេញ រដ្ឋា និងក្រុមការងារ បានចុះចែកសម្ភារៈអនាម័យ និងសម្ភារៈសិក្សាដល់សាលារៀន ចំនួន ៥ ដូចជា សាលាបឋមសិក្សាឡាបានសៀក, អនុវិទ្យាល័យឡាបានសៀក, សាលាបឋមសិក្សាទេសអន្លង់, អនុវិទ្យាល័យទេសអន្លង់ និងវិទ្យាល័យអន្តេវាសិកដ្ឋាន ដែលមានសិស្សក្រីក្រ សរុបចំនួន ១០០នាក់ ។
ក្នុងនោះសិស្សក្នុងម្នាក់ៗ ទទួលបានសៀវភៅ ២ ក្បាល, ប៊ិច ២ ដើម, ខ្មៅដៃ ១ ដើម, សាប៊ូ ១ ដុំ, ច្រាស់ដុសធ្មេញ ១ , ថ្នាំដុសធ្មេញ ១, បន្ទាត់វែង ១ និងថវិការចំនួន ៥,០០០ រៀល ។ បន្ថែមពីនេះសាលារៀន ក្នុងមួយសាលា ទទួលបាន សាប៊ូម្សៅ ១ ប៉េ (20kg), សាប៊ូលាងបង្គន់ ១ កេស, ផ្តិលទឹកចំនួន ៥ , ឧបករណ៍ចូកសម្រាម ចំនួន ៥ , ច្រាស់លាងបន្ទប់ទឹក ចំនួន ៥ និងសាប៊ូលុច ចំំនួន ៦៥ ដុំ ចំណែកសាលាអន្ដេវាសិកដ្ឋាន ទទួលបាន មុងជ្រលក់ថ្នាំចំនួន ៧០ មុងបន្ថែម ៕
ដោយលែកនារសៀលថ្ងៃទី៩ ខែឆ្នាំដដែល នៅសាលាសង្កាត់បឹងកន្សែង មានរៀបចំពិធីចែកអំណោយដល់ប្រជាពលរដ្ឋ ក្រីក្រ មកពីប្រាំភូមិ មានភូមិថ្មដា, ភូមិភ្នំស្វាយ, ភូមិទេសអន្លង់, អូរកន្ទិល និងភូមិអូរកន្សែង សរុបមានចំនួន ២៥គ្រួសារ បន្ថែមទៀត។
បើតាមប្រសាសន៍លោកចៅសង្កាត់ លោក ឆេញ រដ្ឋា បានអោយដឹងថា ថវិការអំណោយទាំងនេះជារបស់ សាលាសង្កាត់បឹងកន្សែងផ្ទាល់តែម្តង។
ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥ kg, មី ១ កេស, ត្រីខ ១ យួរ, ស្ករ ១ គីឡូ, ប៊ីចេង ១ កញ្ចប់, អំបិល ១ កញ្ចប់, ទឹកត្រី ១ដប,
ទឹកសុីអ៊ាវ ១ដប, ប្រេងឆា ១ ដប និងថវិកា ១០ ០០០ រៀល ៕
រាយការណ៍៖ ណាត ពៅ