កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ធ្វើការឃាត់និងនាំយកម៉ូតូ ដែលបំពាក់បំពង់ស៊ីមាំងសំឡេងលឺខ្លាំង ធ្វើការអប់រំដល់ក្មេងទំនើងទាំងអស់នោះ
ខេត្តសៀមរាប៖ ដោយបានទទួលបទបញ្ជាពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់ និងនាំយកម៉ូតូចំនួន ១២ គ្រឿង ដែលបំពាក់បំពង់ស៊ីមាំងសំឡេងលឺខ្លាំង នៅលើដងផ្លូវ ធ្វើការអប់រំ អោយមានកាផ្លាស់ប្ដូជាបន្ទាន់ ដើម្បីកុំអោយប៉ះពាល់ដល់អ្នករួមដំណើរតាមផ្លូវសាធារណៈ និងបរិស្ថានក្នុងទីក្រុង ។
ការចុះអនុវត្តនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក៍ដូចជាមហាជន បានធ្វើសេចក្ដីរាយការណ៍ មកកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
លោក ឆាន ប៉ូឡូ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានពន្យល់ណែនាំដល់ក្មេងៗ ឲ្យយល់ដឹង និងឲ្យគោរពតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ ឲ្យក្មេងទំនើងទាំងអស់នោះ បានយល់ដឹងនិងចូលរួមអនុវត្ត ឲ្យមានប្រសិទ្ធភាពទាំងអស់គ្នា ៕