ផ្លូវជាតិលេខ 78A ក្រាលគ្រួសក្រហមមួយខ្សែតភ្ជាប់ពីស្រុកអូរជុំ ទៅស្រុកវុឺនសៃ រងការខូចខាត ប្រជាពលរដ្ឋលំបាកក្នុងការធ្វើដំណើរ

ខេត្តរតនគិរី៖ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ 78A ក្រាលគ្រួសក្រហម តភ្ជាប់ពីរង្វង់មូលស្រុកអូរជុំ ទៅស្រុកវុឺនសៃ បានប្រាប់ឲ្យដឹងថា៖ ជារៀងរាល់ថ្ងៃពួកគាត់មានការលំបាកក្នុងការធ្វើដំណើរជាខ្លាំង ដោយសារផ្លូវមួយខ្សែនេះរងការខូចខាតពីសំណាក់រថយន្តធំៗ ដឹកខ្សាច់ ថ្មជាដើមបានដឹកបន្តបន្ទាប់ជាហូរហែរ បង្កអោយផ្លូវទៅជាមានជង្ហុក និងហុយដីប្រលោមនោះដែរមើលផ្លូវមិនឃើញបែបនេះ ។

ជាក់ស្តែងត្រង់ចំនុចឡើងទួលស្ថិតនៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ប្រជាពលរដ្ឋបានលើកឡើងដូចគ្នាថា ត្រង់កន្លែងនេះហើយដែលបានគ្រោះថ្នាក់ចរចរាចរណ៏ជាច្រើនករណីមានខ្មែរនឹងបរទេសបានដួលម៉ូតូនៅទីនេះទៀតផង។

ប្រជាពលរដ្ឋក៏បានស្នើសុំដល់ថ្នាក់ដឹកនាំខេត្តរតនគិរីគឺ ឯកឧត្តម ញ៉ែម សំអឿន និងមន្ទីរពាក់ពន្ធសូមជួយត្រួតពិនិត្យនិជួសជុលឡើងវិញ ព្រោះថានៅពេលបច្ចុប្បន្ននេះមានការលំបាកពេលធ្វើដំណើរទៅផ្សារ ទៅសាលា ទៅចំការផងដែរ។

ពាក់ពន្ធជាមួយគ្នានេះផងដែរសារពត័មានរង់ចាំការបកស្រាយណាមួយថាតើពិតជាដូចការលើកឡើងរីយ៉ាងណា៕

រាយការណ៍៖ លោក ណាត ពៅ

អត្ថបទពាក់ព័ន្ធ