កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត


ខេត្តសៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប ទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈទូរស័ព្ទ 1296 នៅវេលាម៉ោង ២៣និង៤៨នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មានករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (អាវុធប្រហាផ្សេងទៀត) ដោយមានក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា ០៣នាក់ ដោយមានកាន់កាំបិទផ្គាក់នៅចំណុចស្ពានរោករ៉ាក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងការិយាល័យជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានចុះទៅដលល់ចំណុចគោលដៅខាងលើបានឃើញក្មេងទំនើងនោះហើយបានឃាត់ខ្លួនបាន ០១នាក់ (០២នាក់ផ្សេងទៀតបានរត់គេចខ្លួន) ។

ក្មេងទំនើងឃាត់ខ្លួនបានមានឈ្មោះ​ សុខរិទ្ធ​ វណ្ណអាឡិច​ ភេទប្រុស​ អាយុ ១៧ឆ្នាំ​ មុខរបរសិស្ស​ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប​ ខេត្តសៀមរាប ។

ក្រោយពីធ្វើការស្រាវជ្រាវបន្តរហូតដល់ម៉ោង ១១និង00នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានស្រាវជ្រាវឃាត់បានបក្សពួកម្នាក់ទៀតឈ្មោះ សារ៉ាត់ លីហាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរគ្មានរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

វត្ថុតាងចាប់ដកហូតវត្ថុរួមមាន : ម៉ូតូ ០១គ្រឿងម៉ាក ហុងដា125 ពណ៏ខ្មៅ និងកាំបិទផ្គាក់ចំនួន ០២ដើម។

បច្ចុប្បន្ន ការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ចូនជនសង្ស័យទាំង ០២នាក់ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ។

អត្ថបទពាក់ព័ន្ធ