កងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបក្មេងទំនើង ០២នាក់ បង្ហោះម៉ូតូលើផ្លូវសាធារណៈ

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១៤:០០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែ បានធ្វើការល្បាតដើម្បី បង្ការ បង្រ្កាបក្រុមក្មេងទំនើងក្នុងភូមិសាស្រ្ត ក៏ប្រទះនឹងក្រុមក្មេងទំនើង ចំនួន ០២នាក់ ដែលកំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យ ឃើញដូចនេះកម្លាំងអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនក្មេងទំនើងទាំងនេះភ្លាមៗ បញ្ជូនទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីធ្វើការអប់រំ កោសក់ និងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើង បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គម ព្រមទាំងដកហូតម៉ូតូ ០១គ្រឿង រក្សាទុក ០៣ខែ ផងដែរ។
សូមរម្លឹកផងដែរថា កន្លងមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ពាក់ព័ន្ធនឹងក្មេងទំនើង ដោយត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕
អត្ថបទពាក់ព័ន្ធ