ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងសេពគ្រឿងញៀន ចំនួន ៣នាក់ នៅស្រុកបរកែវ
ខេត្តរតនគិរី៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាផ្ទាល់ដោយលោកវរះសេនីយ៍ឯក ជួប វណ្ណារក្សអធិការនគរបាលស្រុកបរកែវ និងសម្របសម្រួលដឹកនាំនិតិវិធី ដោយឯ.ឧ ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តរតនគិរី កាលពីថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥ វេលាម៉ោង២.២៥នាទី កំណត់បានមុខសញ្ញាចំនួនពីរនាក់ក្នុងនោះមួយមុខសញ្ញា (មានដិការបង្គាប់ឲ្យចាប់ខ្លួន) រួមទាំងគ្រឿងញៀនចំនួន29កញ្ចប់ បានធ្វើសកម្មភាព រក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកបរកែវ ចំណុចចំការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិកក់ ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី។
មុខសញ្ញាទាំងបីនោះរួមមាន៖
១.ឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រុំ ឃុំ ឡាមិញ ស្រុកបរកែវ។
២.ឈ្មោះ រម៉ាម ពឿក ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ។
៣.ឈ្មោះ សាន កុយ ភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិថារ៉ងចង ឃុំថារ៉ងចង ស្រុកអូរជុំ ខេត្តរតនគិរី។
វត្ថុតាងរួមមាន៖
១.ម្សៅក្រាមព័ណសថ្លាសង្ស័យជាសារធាតុញៀនចំនួន30កញ្ចប់។
២.ទូរស័ព្ទចំនួន០២គ្រឿង។
៣.ម៉ូតូចំនួន០២គ្រឿង ។
៤.ប្រាក់រៀលចំនួន ៤២០០០៛ ។
៥.ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ គ្រឿង។និង
៦.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានដក់ហូតទុកនៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាតំបូងខេត្តរតនគិរី តាមនិតិវិធីច្បាប់៕
រាយការណ៌ដោយ ណាត ពៅ