ឯកឧត្តម ហេង សុធីរ បាននាំយកបច្ច័យចំនួន ៦០០ ០០០ រៀល ជូនដល់គ្រួសារសព លោកអនុសេនីយ៍ទោ ស៊ុន វាក់ ដែលបានទទួលមរណភាព ដោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហេង សុធីរ បាននាំយកបច្ច័យចំនួន ៦០០ ០០០ រៀល ដែលទទួលបានពីពុកម៉ែបងប្អូនសប្បុរសជនក្នុងគ្រុបព័ត៌មានខេត្តសៀមរាប តំណាងពួកគាត់យកទៅជូនដល់ក្រុមគ្រួសារ និងរៀបចំពិធីបុណ្យសព លោក អនុសេនីយ៍ទោ ស៊ុន វាក់ ដែលបានទទួលមរណភាព ដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ។
តាមសម្តីគ្រួសារសពបានឲ្យដឹងថា ៖ ប្តីរបស់គាត់ ជាទាហានជួរមុខ នៅ វរសេនាតូច កាំភ្លើងធំ ឈរជើងនៅច្រកជាំស្រងាំ ភ្នំ២០០ ខេត្តឧត្តរមានជ័យ ដោយសុំច្បាប់មេចំនួនមួយថ្ងៃមកចូលរួមពិធីបុណ្យបងថ្លៃ ពេលត្រឡប់ឡើងទៅបន្ទាយវិញ ជាអកុសល ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតនៅតាមផ្លូវ ។
ឯកឧត្តម ហេង សុធីរ ជំនួសមុខឲ្យក្រុមគ្រួសារនៃសព សូមថ្លែងអំណរគុណអរគុណដល់ ពុកម៉ែបងប្អូនសប្បុរសជនក្នុងគ្រុបព័ត៌មានខេត្តសៀមរាប បានចូលរួមបច្ច័យបុណ្យ តាមសទ្ធាជ្រះថ្លា ជួយដល់ក្រុមគ្រួសារនៃសព វីរៈកងទ័ពរបស់យើង ដើម្បីសម្រួលដល់ពិធីបុណ្យ ដោយគ្រួសាររបស់គាត់ខ្វះខាតជាខ្លាំង និងសូមជូនពរសប្បុរសជនទាំងអស់ជួបតែពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អត្ថបទពាក់ព័ន្ធ