លោក ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម

ខេត្តសៀមរាប ៖ លោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ អញ្ជើញចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សម្រាប់ថ្ងៃទី២ ក្នុងឆមាសទី២ ​ឆ្នាំ២០២៥​ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកសូទ្រនិគម។

ក្នុងពិធីនោះ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកទទួលបានគ្រប់ៗគ្នា ព្រមទាំងកាបូបពេទ្យចំនួន ២ឈុត ដែលមានសម្ភារៈសម្រាប់សង្រ្គោះបឋម (មាន ១៣មុខ) ប្រគល់ជូនដល់អង្គភាពផងដែរ។

ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបន្តដឹកនាំ​ក្រុមការងារ ចុះពិនិត្យមើលអគារស្នាក់នៅ នឹងបន្តចុះត្រួតពិនិត្យជាក់ស្ដែង នូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម រួមមាន៖
១-ទំនប់ ៧៨ ស្ថិតនៅភូមិសន្ទៃ ឃុំដានរុន។
២-ទីតាំងភូមិសាស្រ្ដ ក្នុងឃុំកំពង់ឃ្លាំង។

អត្ថបទពាក់ព័ន្ធ