ប្រជាពលរដ្ឋ ប្រទះឃើញសព បុរសវ័យចំណាស់ម្នាក់ អណ្តែតទឹក នៅចំណុចទំនប់តាឡោម ក្នុងសង្កាត់គោកចក ក្រុងសៀមរាប

ខេត្តសៀមរាប ៖ ករណីប្រទះឃើញសពអណ្តែតទឹក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅចំណុចទំនប់តាឡោម ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្ដសៀមរាប ។

សពជនរងគ្រោះមានឈ្មោះ ព្រឿន ធុំ ភេទប្រុស អាយុ ៦៤ ឆ្នាំរស់នៅ ភូមិភ្លង់  ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប ។

បើតាមសម្តីសាក្សីឈ្មោះ ធុំ សរ ភេទប្រុស អាយុ ៣១ឆ្នាំ ត្រូវជាកូនបង្កើតរបស់សព បានបំភ្លឺប្រាប់សមត្ថកិច្ចថា សពឈ្មោះ ព្រឿន ធុំ ត្រូវជាឳពុករបស់ខ្លួន កន្លងមកជាមនុស្សញៀនស្រា តែងតែផឹកស្រាថ្នាំជាប្រចាំ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ការពិនិត្យលេីខ្លួនសាកសពជនរងគ្រោះ មិនមានស្លាកស្នាមពាក់ពន្ធ័បទល្មេីសព្រហ្មទណ្ឌទេ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅកូនបង្កើត មានឈ្មោះធុំ សរ យកទៅធ្វេីបុណ្យតាមប្រពៃណី ។

អត្ថបទពាក់ព័ន្ធ