៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជិត៣០ម៉ឺននាក់ ដើរលេងកម្សាន្តនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរ ដែលបានអញ្ជើញដើរលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានចំនួន ២៦២.៤១១នាក់។ នេះបើយោងតាមរបាយការណ៍របស់លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្ត។

ជាមួយគ្នានេះ គេសង្កេតឃើញកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ត្រូវបានដាក់ពង្រាយគ្រប់គោលដៅ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.