(មានវីដេអូ)៖ ដោយសាររឿងគំនុំ ជនដៃដល់កាប់ បុរសវ័យចំណាស់ម្នាក់ ដល់ក្នុងផ្ទះ រងរបួសធ្ងន់ ដេរជាច្រើនថ្នេរ


ខេត្តកណ្តាល៖ ពិតជាសាហាវមែន! បុរសចិត្តស្លុយម្នាក់ បានទាញកាំបិតផ្គាក់ រត់ចូលទៅកាប់ ជនរងគ្រោះវ័យចំណាស់ ដល់ក្នុងផ្ទះ បណ្តាលអោយរងរបួសធ្ងន់ ដេរជាច្រើនថ្នេរ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ កែវ នាង អាយុ៦០ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មន្ត្រីរាជការ។

ចំណែកជនសង្ស័យ ឈ្មោះ កែវ វីរៈ អាយុ៣២ឆ្នាំ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន។ បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.