អ្នកជំនាញខាង IT ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់គាបជាប់ក្នុងរថយន្ត

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនយ៉ាងលឿន ទៅបុករថយន្តដឹកទឹកកក ពីក្រោយគាបជាប់អ្នកបើកបរក្នុងរថយន្ត ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៤០ នាទី ទៀបភ្លឺ ឈានចូល ថ្ងៃសុក្រ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចផ្សារកាណាយ៉ា តាមបណ្តោយផ្លូវ ចោមចៅ ហៅផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់ ឈ្មោះ ជាង សក្កណា អាយុ២៨ឆ្នាំ ជាជំនាញអាយធី រស់នៅក្នុងភូមិ១០ ផ្លូវ១១៨ សង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទពាក់ព័ន្ធ
Leave A Reply

Your email address will not be published.